មន្ទីរពេទ្យចំណុះសាកលវិទ្យាល័យវេជ្ជសាស្ត្រចិននិងក្រុមហ៊ុន Illumina ដែលឈានមុខគេលើ
NGSបានប្រកាសអំពីកិច្ចសហប្រតិបត្តិការលើការសិក្សាអំពីការឆ្លងមេរោគអមគ្លីនិកស្រួចស្រាវ
និងធ្ងន់ធ្ងរ-Sepsis (រោគបង្កដោយមេរោគចូលក្នុងឈាម) mNGSដើម្បីមានពេលវេលាមាស
ច្រើនទៀតសម្រាប់អ្នកជំងឺក្នុងការប្រើប្រាស់ថ្នាំឱ្យបានត្រឹមត្រូវ
មន្ទីរពេទ្យចំណុះសាកលវិទ្យាល័យវេជ្ជសាស្ត្រចិនបានចុះហត្ថលេខាលើអនុស្សរណៈនៃ
កិច្ចសហប្រតិបត្តិការជាមួយសាខាក្រុមហ៊ុនIllumina នៅតៃវ៉ាន់ដែលជាក្រុមហ៊ុនឈានមុខ
គេលើNGSនៅលើពិភពលោកនៅថ្ងៃទី៣ខែសីហាដោយប្រកាសថាពួកគេនឹងចូលរួមក្នុង
ផែនការសិក្សាអំពីការឆ្លងមេរោគអមគ្លីនិកស្រួចស្រាវនិងធ្ងន់ធ្ងរ-ជំងឺSepsis(រោគបង្កដោយ
មេរោគចូលក្នុងឈាម)mNGSនិងធ្វើការសិក្សាលើmNGS(Meta Genomic Next-Generation Sequencing) ចំពោះរោគបង្កដោយមេរោគចូលក្នុងឈាមដ៏សាហាវបំផុតសម្រាប់អ្នកជំងឺស្រួច
ស្រាវនិងធ្ងន់ធ្ងរហើយត្រូវបានចុះហត្ថលេខាលើ MOU ជាភាសាចិននិងភាសាអង់គ្លេសដោយ
លោក Der-Yang Cho នាយកមន្ទីរពេទ្យចំណុះសាកលវិទ្យាល័យវេជ្ជសាស្ត្រចិននិង
លោក Yu-Hsiang Cheng ប្រធានផ្នែកប្រតិបត្តិការនៃសាខាក្រុមហ៊ុន Illuminaនៅតៃវ៉ាន់
ហើយលោកស្រី Vanessa Moeder នាយកជាន់ខ្ពស់ផ្នែកវេជ្ជសាស្ត្រសកលនៅទីស្នាក់ការ
កណ្តាល Illuminaប្រទេសអាមេរិក បានថ្លែងមតិស្វាគមន៍តាមរយៈថតវីដេអូពិសេស
សម្រាប់ការចាប់ផ្តើមកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។ការបើកកិច្ចសហប្រតិបត្តិការជា
ប្រវត្តិសាស្ត្រនេះនឹងជួយសហគមន៍វេជ្ជសាស្ត្រពិភពលោកឱ្យយល់ពីបញ្ហាលំបាកជាច្រើននៃ
ជំងឺ Sepsis ។ តាមរយៈmNGS វានឹងផ្តល់ឱ្យគ្រូពេទ្យអមគ្លីនិកនូវព័ត៌មានលម្អិត ពេញលេញ និង
ទូលំទូលាយអំពីការឆ្លងមេរោគអ្នកជំងឺដើម្បីធ្វើការព្យាបាលនិងជំនួយសំខាន់ៗច្រើនទៀត
សម្រាប់អ្នកជំងឺក្នុងអំឡុងពេលសង្គ្រោះមាស។
លោក Der-Yang Cho នាយកមន្ទីរពេទ្យចំណុះសាកលវិទ្យាល័យវេជ្ជសាស្ត្រចិន៖មិនត្រឹមតែ
ស្រាវជ្រាវជម្ងឺSepsisទេ មន្ទីរពេទ្យចំណុះសាកលវិទ្យាល័យវេជ្ជសាស្ត្រចិននឹងសហការជាមួយ
និងក្រុមហ៊ុនIlluminaក្នុងការព្យាបាលដោយកោសិកា មហារីកនិងពន្ធុវិទ្យានៅក្នុងដំណាក់កាល
បន្ទាប់។
លោក Der-Yang Cho នាយកមន្ទីរពេទ្យចំណុះសាកលវិទ្យាល័យវេជ្ជសាស្ត្រចិនបានចង្អុលថា
មន្ទីរពេទ្យចំណុះសាកលវិទ្យាល័យវេជ្ជសាស្ត្រចិនតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការស្រាវជ្រាវហ្សែននិងវិស្វកម្មកម្មវិធីអនុវត្ត នាពេលបច្ចុប្បន្ននេះ មន្ទីរពេទ្យចំណុះសាកល-
វិទ្យាល័យវេជ្ជសាស្ត្រចិនមានឯកសារហ្សែនអមគ្លីនិកជិត៣០០០០០ឯកសារ ហើយស្វាគមន៍
ចំពោះការអញ្ជើញសហការពីស្ថាប័នជីវវេជ្ជសាស្ត្រអន្តរជាតិ រួមទាំងក្រុមហ៊ុន Illumina ទាក់ទងនឹងហ្សែនការឆ្លងមេរោគអមគ្លីនិកស្រួចស្រាវនិងធ្ងន់ធ្ងរ នេះជាលើកដំបូងដែលមន្ទីរពេទ្យចំណុះ
សាកលវិទ្យាល័យវេជ្ជសាស្ត្រចិនបានសហការជាមួយក្រុមហ៊ុន Illuminaហើយក៏ជាដៃគូ
កិច្ចសហប្រតិបត្តិការនៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រដំបូងរបស់ក្រុមហ៊ុន Illumina នៅតៃវ៉ាន់ដើម្បីធ្វើ
ការវិភាគហ្សែនអមគ្លីនិកនិងកម្មវិធីអនុវត្តពាក់ព័ន្ធផងដែរ។ លោក Der-Yang Cho នាយកមន្ទីរ
ពេទ្យចំណុះសាកលវិទ្យាល័យវេជ្ជសាស្ត្រចិនក៏បាននិយាយផងដែរថា “ដោយមានកិច្ចសហ-
ប្រតិបត្តិការពីស្ថាប័នវេជ្ជសាស្ត្រល្បីៗចំនួនពីរ ការស្រាវជ្រាវហ្សែននៃការឆ្លងមេរោគអមគ្លីនិក
ស្រួចស្រាវនិងធ្ងន់ធ្ងរ គឺជាជំហានដំបូងនៃកិច្ចសហប្រតិបត្តិការ។ នាពេលខាងមុខ ភាគីទាំងពីរ
នឹងពង្រីកកិច្ចសហប្រតិបត្តិការហ្សែនក្នុងវិស័យពន្ធុវិទ្យា ដូចជា មហារីក ការព្យាបាលដោយ
កោសិកា microbiota និងពន្ធុវិទ្យាជាដើម ដើម្បីផ្តល់នូវការយល់ដឹងថ្មីៗបន្ថែមទៀតខាង
វិទ្យាសាស្ត្រ និងឱសថនៅក្នុងការស្រាវជ្រាវហ្សែន និងកម្មវិធីអនុវត្ត សម្រាប់តៃវ៉ាន់និង
ពិភពលោក ហើយនឹងជួយណែនាំពីការអភិវឌ្ឍន៍ដ៏ទំនើបនៃបច្ចេកវិទ្យាវេជ្ជសាស្ត្រសកល។
លោក Yu-Hsiang Cheng ប្រធានផ្នែកប្រតិបត្តិការនៃសាខាក្រុមហ៊ុន Illuminaនៅតៃវ៉ាន់
បានចង្អុលបង្ហាញថា ការសិក្សានេះគឺជាគម្រោងស្រាវជ្រាវ IDT (ការធ្វើតេស្តជំងឺឆ្លង)ដំបូងគេ
របស់ក្រុមហ៊ុន Illumina ក្នុងវិស័យការធ្វើតេស្តជំងឺឆ្លងដែលធ្វើឡើងនៅតៃវ៉ាន់ នាពេលអនាគត
សាខាក្រុមហ៊ុន Illumina នៅតៃវ៉ាន់ ក៏នឹងផ្តោតសំខាន់ទៅលើវិស័យសំខាន់ៗ៣ធំ ដូចជា
ជំងឺមហារីក ជំងឺកម្រ និងជំងឺឆ្លងជាដើម ត្រូវបានពង្រីកទៅវិស័យជំងឺសរសៃឈាមបេះដូង
ហើយសហការជាមួយអង្គភាពអមគ្លីនិកកំពូលរបស់តៃវ៉ាន់ ដើម្បីបង្កើតសក្តានុពលថ្មីសម្រាប់
កម្មវិធីហ្សែនក្នុងការធ្វើរោគវិនិច្ឆ័យនិងការព្យាបាល។
អត្រាស្លាប់ដោយសារជំងឺ់ Sepsis(រោគបង្កដោយមេរោគចូលក្នុងឈាម)នៅតៃវ៉ាន់គឺ២៩.២ភាគ
រយ ករណីស្រាវជ្រាវ mNGS អាចជួយព្យាបាលទាន់ពេលវេលាជាមុនក្នុងការប្រើប្រាស់ថ្នាំឱ្យ
បានត្រឹមត្រូវ
នៅតៃវ៉ាន់ មនុស្ស២៨៧នាក់ក្នុង១០ម៉ឺននាក់បានស្លាប់ដោយសារតែការឆ្លងជម្ងឺ ហើយអត្រា
ស្លាប់ដោយសារជំងឺ Sepsis គឺខ្ពស់ដល់ទៅ២៩.២ភាគរយ។ជំងឺSepsis ត្រូវបានគេស្គាល់ថាជា
"ឃាតករស្ងាត់" ដោយសារតែរោគសញ្ញារបស់វាមានភាពមិនច្បាស់លាស់ទេ ហើយមូលហេតុ
របស់វាពិបាកក្នុងការកំណត់អត្តសញ្ញាណ។ ជាប្រពៃណី នៅពេលដែលអ្នកជំងឺមានឆ្លងជម្ងឺ
គ្រូពេទ្យនឹងប្រើថ្នាំអង់ទីប៊ីយោទិចដោយផ្អែកលើបទពិសោធន៍។ ទោះយ៉ាងណាក៏ដោយ វានៅ
តែមានមូលហេតុជាក់លាក់មួយដែលមិនស្គាល់ទេដូច្នេះវាងាយនឹងខកខានពេលវេលាព្យាបាល
មាស។ ចំពោះបញ្ហា superbug ដែលកំពុងកើនឡើង មន្ទីរពេទ្យចំណុះសាកលវិទ្យាល័យ
វេជ្ជសាស្ត្រចិនបានអភិវឌ្ឍប្រព័ន្ធជំនួយសម្រាប់ព្យាបាលដោយឆ្លាតវៃដោយរួមបញ្ចូល
វេជ្ជបណ្ឌិតផ្នែកឱសថ ផ្នែកពិនិត្យនិងផ្នែកឆ្លងជម្ងឺនិងអ្នកជំនាញខាងបញ្ញាវាងវៃហើយទទួល
បានពានរង្វាន់ជីវសាស្ត្រឆ្នាំ ២០២១និងពានរង្វាន់ស្នាដៃឆ្នើមផង។មន្ទីរពេទ្យចំណុះសាកល-
វិទ្យាល័យវេជ្ជសាស្ត្រចិននឹងសហការបន្ថែមទៀតជាមួយក្រុមហ៊ុន Illumina និង ក្រុមហ៊ុន
Micronbrane Medicalនៅតៃវ៉ាន់ ដើម្បីរួមគ្នាសិក្សាអំពីជំងឺSepsis(រោគបង្កដោយមេរោគចូលក្នុង
ឈាម) ក្នុងគោលបំណងបានផ្តល់នូវលទ្ធផលតេស្តដែលត្រឹមត្រូវ លឿន និងគួរឱ្យទុកចិត្តជាង
មុន និងនាំមកនូវការព្យាបាលកាន់តែប្រសើរថែមទៀតសម្រាប់អ្នកជំងឺ។
លោកសាស្រ្តាចា្យ Po-Ren Hsueh នាយករង៖កិច្ចសហប្រតិបត្តិការលើករណីដោយឡែក
កាត់បន្ថយពេលវេលាសម្រាប់ការធ្វើរោគវិនិច្ឆ័យជំងឺ Sepsis និងជួយគ្រូពេទ្យក្នុងការប្រើប្រាស់
ថ្នាំសម្រាប់ការសង្គ្រោះ
កម្មវិធីសិក្សាអំពីការឆ្លងមេរោគស្រួចស្រាវនិងធ្ងន់ធ្ងរ-Sepsis (រោគបង្កដោយមេរោគចូលក្នុង
ឈាម) mNGSដែលរៀបចំដោយមន្ទីរពេទ្យចំណុះសាកលវិទ្យាល័យវេជ្ជសាស្ត្រចិននិង
ក្រុមហ៊ុន Illumina គឺដឹកនាំដោយលោកសាស្រ្តាចា្យ Po-Ren Hsueh នាយករងមជ្ឈមណ្ឌល
វេជ្ជសាស្ត្រមន្ទីរពិសោធន៍មន្ទីរពេទ្យចំណុះសាកលវិទ្យាល័យវេជ្ជសាស្ត្រចិន។លោកសាស្រ្តាចា្យ
Po-Ren Hsueh ក៏ទទួលបានពានរង្វាន់ "អ្នកវិទ្យាសាស្ត្រកំពូល ២ភាគរយ លើពិភពលោក"
(World's Top 2% Scientists 2020)" ដែលជាអ្នកប្រាជ្ញស្រាវជ្រាវលំដាប់លេខ១ក្នុងការ
ស្រាវជ្រាវផ្នែកវេជ្ជសាស្ត្ររបស់តៃវ៉ាន់។ លោក Po-Ren Hsueh នាយករងមជ្ឈមណ្ឌល
វេជ្ជសាស្ត្រមន្ទីរពិសោធន៍មន្ទីរពេទ្យចំណុះសាកលវិទ្យាល័យវេជ្ជសាស្ត្រចិនបានចង្អុលបង្ហាញ
ថា កាលពីអតីតកាលការធ្វើរោគវិនិច្ឆ័យជម្ងឺ Sepsis អមគ្លីនិកគឺធ្វើរោគវិនិច្ឆ័យមីក្រូជីវសាស្រ្ត
ជាគោល ត្រូវចំណាយពេលជាច្រើន ភ្នាក់ងារបង្កជំងឺមួយចំនួនមិនអាចដាំដុះបាន ហើយ
ភ្នាក់ងារបង្កជំងឺមួយចំនួនមិនត្រូវបានគេដឹងសម្រាប់ពួកយើងទេ តាមរយៈគម្រោងស្រាវជ្រាវ
នេះនិងកិច្ចសហប្រតិបត្តិការជាមួយការស្រាវជ្រាវរបស់ក្រុមហ៊ុន Illumina ដោយប្រើលំដាប់
ជំនាន់បន្ទាប់នៃហ្សែនសរុប យើងអាចរកឃើញបំណែកហ្សែននៃអតិសុខុមប្រាណបានយ៉ាង
ឆាប់រហ័ស កំណត់អត្តសញ្ញាណបាក់តេរី មេរោគ ផ្សិត ឬប៉ារ៉ាស៊ីតជាកម្មសិទ្ធិជាដើមហើយផ្តល់
ឲ្យគ្រូពេទ្យសម្រាប់ប្រើប្រាស់ថ្នាំអង់ទីប៊ីយោទិចត្រឹមត្រូវនៅពេលវេលាមាសនៃការជួយសង្គ្រោះ
គឺមានជំនួយដ៏ល្អសម្រាប់អ្នកជំងឺដែលមានជំងឺ Sepsis ។
ដោយប្រើប្រាស់បច្ចេកវិទ្យាចម្រោះពិសេសរបស់ក្រុមគ្រូពេទ្យក្រុមហ៊ុន Micronbrane Medical
ដែលមានមូលដ្ឋាននៅតៃវ៉ាន់ នៅពេលដែលអ្នកជំងឺពិនិត្យសុខភាពតាមរយៈ ភ្នាសដែលត្រូវ
បានរចនាឡើងយ៉ាងពិសេស ដើម្បីកម្ចាត់សារធាតុពីផ្ទៃខាងក្រោយ និងបំបែកបាក់តេរីបង្កជំងឺ។
អត្ថប្រយោជន៍នៃវេទិកា mNGS របស់ ក្រុមហ៊ុនIllumina គឺថាអាចបំបែកដោយផ្ទាល់និងរក
ឃើញលំដាប់DNA ដែលមិនមែនជាមនុស្ស និងដាក់លំដាប់ហ្សែនបន្ថែមទៀត តាមរយៈការ
ប្រៀបធៀបនឹងជីវវិទ្យា អាចរកឃើញបាក់តេរីបង្កជំងឺយ៉ាងឆាប់រហ័សហើយអាចធ្វើឱ្យប្រសើរ
ឡើងយ៉ាងនូវភាពត្រឹមត្រូវនិងប្រសិទ្ធភាពនៃការរកឃើញមេរោគ។
មន្ទីរពេទ្យចំណុះសាកលវិទ្យាល័យវេជ្ជសាស្ត្រចិនរំពឹងថា តាមរយៈការស្រាវជ្រាវរួមគ្នារវាង
ភាគីទាំងពីរអាចជំរុញឲ្យបង្កើនប្រសិទ្ធភាពនិងភាពត្រឹមត្រូវនៃដំណើរការធ្វើតេស្តទាំងមូល
បន្ថែមទៀត ដូច្នេះគ្រូពេទ្យអាចប្រើប្រាស់ថ្នាំអង់ទីប៊ីយោទិចបានលឿន និងត្រឹមត្រូវ ដើម្បីកាត់បន្ថយហានិភ័យនិងអត្រាមរណភាពរបស់អ្នកជំងឺនិងផ្តល់អត្ថប្រយោជន៍ដល់អ្នកជំងឺ។ ផែនការ
ស្រាវជ្រាវនេះនឹងនាំមកនូវការវាយតម្លៃនៃគំរូសេដ្ឋកិច្ចសម្រាប់ការគណនា ហើយប្រៀបធៀប
ជាមួយនឹងវិធីសាស្រ្តនិងមធ្យោបាយធ្វើតេស្តផ្អែកលើបណ្តុះបណ្តាលឈាមដោយរំពឹងថានឹងនាំ
មកនូវអត្ថប្រយោជន៍ដ៏ទូលំទូលាយដល់ដំណើរការធ្វើតេស្តនាពេលអនាគត ប្រព័ន្ធ និង
សុខភាពសង្គម និងតម្លៃសេដ្ឋកិច្ចទាំងមូល។