About CMUH

News and Award

:::
2023/3/30

មន្ទីរពេទ្យសម្ព័ន្ធចិនបានទទួលជោគជ័យក្នុងការផ្លាស់ប្តូរទម្រង់ឌីជីថល និងបានឈ្នះពានរង្វាន់មន្ទីរពេទ្យឆ្លាតវៃប្រចាំឆ្នាំរបស់សិង្ហបុរី ដែលទាក់ទាញការចាប់អារម្មណ៍ពីអន្តរជាតិ ក្រុមគ្រូពេទ្យអន្តរជាតិជួលដល់រដ្ឋាភិបាលក្នុងការលើកកម្ពស់ទិសដៅខាងត្បូងថ្មី កសាងរូបភាពម៉ាកយីហោអន្តរជាតិរបស់តៃវ៉ាន់

មន្ទីរពេទ្យសម្ព័ន្ធនៃសាកលវិទ្យាល័យវេជ្ជសាស្ត្រចិនបានផ្តល់ដំណឹងដ៏ល្អមួយផ្សេងទៀតអំពីការផ្លាស់ប្តូរទម្រង់ឌីជីថលនៃមន្ទីរពេទ្យឆ្លាតវៃ  ​បន្ទាប់ពីត្រូវបានវាយតម្លៃថាជាមន្ទីរពេទ្យឆ្លាតវៃមួយក្នុងចំណោមមន្ទីរពេទ្យទំនើបលំដាប់ពិភពលោកទាំងបីដោយ HIMSS「សន្ទស្សន៍សុខភាពឌីជីថល(Digital Health Indicator, DHI)」នៅដើមឆ្នាំនេះហើយ ថ្ងៃនេះ បានទទួលពានរង្វាន់ជា「មន្ទីរពេទ្យឆ្លាតវៃប្រចាំឆ្នាំ the Smart Hospital Initiative of the Year」នៅក្នុងកម្មវិធី 「Healthcare Asia Awards 2023」របស់ប្រទេសសិង្ហបុរី  គឺជាមន្ទីរពេទ្យដែលទទួលបានពានរង្វាន់តែមួយគត់នៅតៃវ៉ាន់  ជា​ថ្មី​ម្តង​ទៀត ភាពល្បីល្បាញនៃ​ម៉ាក​សញ្ញា​អន្តរជាតិ និងរូបភាពដ៏អស្ចារ្យរបស់មន្ទីរពេទ្យអន្តរជាតិតៃវ៉ាន់  ដែលរឹតតែកំណត់ពីអត្ថន័យនៃសន្ទស្សន៍ស្តីពីលទ្ធផលនៃការជម្រុញរបស់រដ្ឋាភិបាលសម្រាប់ផែនការវេជ្ជសាស្ត្រ និងសុខភាពភាគខាងត្បូងថ្មី។

ការផ្សព្វផ្សាយម៉ាកយីហោអន្តរជាតិជាមួយនឹងយុទ្ធសាស្រ្តនៃការចូលរួមក្នុងការប្រកួតប្រជែងអន្តរជាតិ ដើម្បីកែលម្អចំណាត់ថ្នាក់នៃមន្ទីរពេទ្យដ៏ល្អបំផុតរបស់តៃវ៉ាន់

លោក ចូវ តឺយ៉ាង ប្រធានមន្ទីរពេទ្យសម្ព័ន្ធចិនបានបង្ហាញថា មន្ទីរវេជ្ជសាស្រ្តរបស់តៃវ៉ាន់កំពុងទន្ទឹងរង់ចាំក្នុងការបង្កើនកេរ្តិ៍ឈ្មោះអន្តរជាតិរបស់ខ្លួន ហើយសមត្ថភាពផ្នែកវេជ្ជសាស្រ្តរបស់ខ្លួនបានត្រូវបានគេមើលស្រាលអស់រយៈពេលជាយូរមកហើយ។ ដូច្នេះហើយ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ មន្ទីរពេទ្យរបស់យើងបានជម្រុញយ៉ាងខ្លាំងក្លានូវការផ្លាស់ប្តូរដ៏ឆ្លាតវៃរបស់មន្ទីរពេទ្យ និងពន្លឿនការធ្វើសកលភាវូបនីយកម្មរបស់ខ្លួន យុទ្ធសាស្ត្រសំខាន់មួយគឺការទាក់ទាញការចាប់អារម្មណ៍ពីអន្តរជាតិតាមរយៈការចូលរួមក្នុងពានរង្វាន់អន្តរជាតិ ដើម្បីបង្កើនកេរ្តិ៍ឈ្មោះអន្តរជាតិនៃម៉ាកយីហោ។  តាំងពីឆ្នាំ 2019 មន្ទីរពេទ្យរបស់យើងបានឈ្នះពានរង្វាន់ទេសចរណ៍វេជ្ជសាស្រ្តអន្តរជាតិចំនួន២រួមមាន「មជ្ឈមណ្ឌលឯកទេសល្អបំផុតសម្រាប់អ្នកជំងឺអន្តរជាតិ」 និង 「យុទ្ធសាស្រ្តទីផ្សារល្អបំផុត」នៅក្នុងកម្មវិធី​ដែលរៀបចំដោយ International Medical Travel Journal(IMTJ)ដែលជាទស្សនាវដ្តីទេសចរណ៍អន្តរជាតិដ៏ល្បីល្បាញដែលមានទីស្នាក់ការនៅក្នុង ចក្រភពអង់គ្លេស។ នៅឆ្នាំ 2020 បានឈ្នះពានរង្វាន់ 「ការកោតសរសើរយ៉ាងខ្លាំងពីមជ្ឈមណ្ឌលឯកទេសអ្នកជំងឺអន្តរជាតិ」ដែលបានបង្កើតជាកំណត់ត្រា និងគំរូនៃមន្ទីរពេទ្យតៃវ៉ាន់ ; ហើយឆ្នាំនេះ ក្រោមការប្រកួតប្រជែងដ៏ខ្លាំងក្លានៃមន្ទីរពេទ្យល្បីៗជាអន្តរជាតិជាច្រើន យើងបានឈ្នះពានកិត្តិយសអន្តរជាតិពីវិញ្ញាបនបត្រភាគីទីបីរបស់ប្រទេសសិង្ហបុរី  តាមរយៈការទទួលបានពានរង្វាន់ជាបន្តបន្ទាប់ ក្រៅពីការសម្រេចបាននូវឥទ្ធិពលនៃការផ្សព្វផ្សាយជាសាធារណៈនៃម៉ាកយីហោអន្តរជាតិ វាក៏អាចធ្វើបង្កើននូវចំណាត់ថ្នាក់នៃមន្ទីរពេទ្យតៃវ៉ាន់នៅក្នុងចំណោមមន្ទីរពេទ្យដ៏ល្អបំផុតរបស់ពិភពលោកទាំងមូលផងដែរ ដែលនេះក៏ជាការបង្ហាញអំពីការតភ្ជាប់រវាងវេជ្ជសាស្រ្តតៃវ៉ាន់ជាមួយនឹងអន្តរជាតិ ដែលវាជាសន្ទស្សន៍ពោរពេញទៅដោយអត្ថន័យយ៉ាងជ្រាលជ្រៅ។

វេទិកា i.A.M.S អង់ទីប៊ីយ៉ូទិកឆ្លាតវៃ និងប្រព័ន្ធរោគវិនិច្ឆ័យនៃជំងឺស្ទះសរសៃឈាមបេះដូងដែលមានជំនួយ AI ពីចម្ងាយ កម្មវិធីគ្លីនិកប្រកបដោយភាពច្នៃប្រឌិត និងឆ្លាតវៃ ត្រូវបានអ្នកត្រួតពិនិត្យពេញចិត្ត

ទស្សនាវដ្ដី Healthcare Asia បានរៀបរាប់ថា មន្ទីរពេទ្យសម្ព័ន្ធចិនតៃវ៉ាន់បានឈ្នះពានរង្វាន់ 「មន្ទីរពេទ្យឆ្លាតវៃប្រចាំឆ្នាំ」ដោយការប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃសិប្បនិមិត្តប្រកបដោយភាពច្នៃប្រឌិត និងវិជ្ជាជីវៈក្នុងវិស័យវេជ្ជសាស្ត្រ២គឺ សរសៃឈាមបេះដូង និងអង់ទីប៊ីយ៉ូទិក។ ក្នុងចំណោមនោះ「ប្រព័ន្ធរោគវិនិច្ឆ័យនៃជំងឺស្ទះសរសៃឈាមបេះដូងដែលមានជំនួយ AI ពីចម្ងាយ」 ប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃសិប្បនិមិត្តដ៏ទំនើប ដើម្បីវិនិច្ឆ័យពីភាពមិនប្រក្រតីនៃចង្វាក់បេះដូង និងចុងក្រោយកែលម្អលទ្ធផលព្យាបាលគ្លីនិក។ 「វេទិកា i.A.M.S អង់ទីប៊ីយ៉ូទិកឆ្លាតវៃ」គឺប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃ AI ដើម្បីជួយគ្រូពេទ្យក្នុងការជ្រើសរើសថ្នាំអង់ទីប៊ីយ៉ូទិកយ៉ាងជាក់លាក់ កាត់បន្ថយការប្រើប្រាស់ថ្នាំអង់ទីប៊ីយ៉ូទិកដែលមិនចាំបាច់ និងពង្រឹងការគ្រប់គ្រងការឆ្លងមេរោគអតិសុខុមប្រាណ។

ឈរនៅលើឆាកសន្ទស្សន៍វេជ្ជសាស្ត្រអន្តរជាតិ ទាក់ទាញចំណាប់អារម្មណ៍អន្តរជាតិ ធ្វើឲ្យពិភពលោកមើលឃើញតៃវ៉ាន់

ឯកអគ្គរដ្ឋទូត Francis Kuo-Hsin Liang នៃការិយាល័យតំណាងតៃប៉ិប្រចាំប្រទេសសិង្ហបុរីបានមានប្រសាសន៍ថា សិង្ហបុរីគឺជាទីផ្សារអភិវឌ្ឍន៍ដ៏ចាស់ទុំនៃវេជ្ជសាស្ត្រអន្តរជាតិ និងជាទីក្រុងដែលផ្តោតនូវព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗលើពិភពលោកផងដែរ, លើកនេះ យើងមានសេចក្តីសោមនស្សរីករាយដែលឃើញមន្ទីរពេទ្យសម្ព័ន្ធចិនបានឈ្នះពានរង្វាន់ធំជាមន្ទីរពេទ្យឆ្លាតវៃប្រចាំឆ្នាំនៅសិង្ហបូរីដែលជាស្ថាប័នវេជ្ជសាស្រ្តលំដាប់អន្តរជាតិឈានមុខគេ , នេះ​ជា​ការ​បញ្ជាក់​ថា​មន្ទីរពេទ្យ​ឆ្លាតវៃតៃវ៉ាន់​បាន​ឈាន​ដល់​ស្តង់ដារ​អន្តរជាតិ ហើយ​ឆ្លៀតក្នុងឱកាសនេះធ្វើឲ្យវេជ្ជសាស្ត្រតៃវ៉ាន់ និងអន្តរជាតិតភ្ជាប់គ្នា , ​ការទទួលរង្វាន់នៅប្រទេសសិង្ហបុរី   ឈរនៅលើឆាកសន្ទស្សន៍វេជ្ជសាស្ត្រអន្តរជាតិ ប្រាកដជាទាក់ទាញការចាប់អារម្មណ៍ពីបណ្តាប្រទេសទិសដៅខាងត្បូងថ្មី និងពីអន្តរជាតិ ដែលនេះគឺជាឱកាសដ៏ល្អបំផុតសម្រាប់តៃវ៉ាន់ក្នុងការបង្ហាញខ្លួនឲ្យពិភពលោកបានមើលឃើញម្តងទៀត។

បង្កើតម៉ាកយីហោអន្តរជាតិរបស់តៃវ៉ាន់ និងជួយដល់ការ「ទាញយកអាជីវកម្មពីវេជ្ជសាស្ត្រ」ដោយការលើកកម្ពស់គោលដៅភាគខាងត្បូងថ្មីនៃឧស្សាហកម្មវេជ្ជសាស្ត្រ និងសុខភាព

លោក Li-Ling Liu អ្នកគ្រប់គ្រងបច្ចេកទេស និងជានាយកនៃក្រុមសហប្រតិបត្តិការជាតិនៃក្រសួងសុខាភិបាល និងសុខុមាលភាពបានមានប្រសាសន៍ថា   នៅក្នុងផែនការវេជ្ជសាស្ត្រ និងសុខភាពភាគខាងត្បូងថ្មីរបស់រដ្ឋាភិបាល បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការបង្កើតម៉ាកយីហោរបស់តៃវ៉ាន់ ជាមួយនឹងយុទ្ធសាស្ត្រជាក្រុម រួមគ្នាលើកកម្ពស់គោលដៅនៃទិសដៅភាគខាងត្បូងថ្មីនៃឧស្សាហកម្មវេជ្ជសាស្ត្រ និងសុខភាព។ ក្រសួងសុខាភិបាល និងសុខុមាលភាពសប្បាយចិត្តដែលបានឃើញមន្ទីរពេទ្យដែលមានមជ្ឈមណ្ឌលចំនួនដប់ក្នុងប្រទេសចំនួនប្រាំពីរ   បន្ថែមពីលើការលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកវេជ្ជសាស្រ្ត និងសុខភាព និងការអភិវឌ្ឍន៍ឧស្សាហកម្មនៅក្នុងតំបន់សំខាន់ វាក៏អាចពង្រីកឥទ្ធិពលរបស់ខ្លួនទៅកាន់ប្រទេសភាគខាងត្បូងថ្មីផ្សេងទៀតផងដែរ។ ការ​ឈ្នះ​ពាន​រង្វាន់​ក្នុង​ប្រទេស​សិង្ហបុរី​ គឺ​ជា​ការ​បន្ថែម​ពិន្ទុដ៏​ធំ​មួយ​សម្រាប់​រូបភាព​យីហោ​អន្តរជាតិ​ និង​ការបង្ហាញមុខរបស់វេជ្ជសាស្ត្រអន្តរជាតិតៃវ៉ាន់ , នៅក្រោមឥទ្ធិពលនៃការពង្រីកម៉ាកយីហោ  វានឹងជួយដល់ផែនការភាគខាងត្បូងថ្មីរបស់រដ្ឋាភិបាល ក្នុងការដើរតួក្នុងគោលបំណង 「ទាញយកអាជីវកម្មពីវេជ្ជសាស្ត្រ」 ។

ពានរង្វាន់ Healthcare Asia Awards ទាក់ទាញមន្ទីរពេទ្យល្បីៗមកពីអាស៊ីអាគ្នេយ៍ និងសិង្ហបុរី ឲ្យចូលរួមប្រកួតជារៀងរាល់ឆ្នាំ។ មន្ទីរពេទ្យដែលទទួលបានពានរង្វាន់ក្នុងឆ្នាំ 2018-2022 រួមមាន៖ មន្ទីរពេទ្យAlexandra ក្នុងប្រទេសសិង្ហបុរី  មន្ទីរពេទ្យ Bumrungrad ក្នុងប្រទេសថៃ  The Medical City ប្រទេសហ្វីលីពីន  សាខាមន្ទីរពេទ្យ Gleneagles ទូទាំងពិភពលោក។ ឯ HIMSS គឺជាស្ថាប័នប្រឹក្សាយោបល់សំខាន់សម្រាប់យុទ្ធសាស្ត្រសុខភាពឌីជីថលជាសកល  កាលពីដើមឡើយមានឈ្មោះបោះសម្លេងពីការផ្លាស់ប្តូរសុខភាពឌីជីថល (Digital Health Transformation) នៃស្ថាប័នវេជ្ជសាស្ត្រដោយទទួលបានការវាយតម្លៃស្តង់ដារខ្ពស់, មជ្ឈមណ្ឌលវេជ្ជសាស្ត្រកំពូលៗដូចជា Mayo Clinic ,  មជ្ឈមណ្ឌលជំងឺមហារីកអានតឺសិននៃសាកលវិទ្យាល័យតិចសាស (The University of Texas M. D. Anderson Cancer), គ្លីនិកខឺលីហ្វូឡាន (Cleveland Clinic), មជ្ឈមណ្ឌលថែទាំសុខភាពស្តេនហ្វដ(Stanford Health Care) -ល-ដែលជាសមាជិកនៃអង្គការវេជ្ជសាស្ត្រទាំងអស់របស់ HIMSS នៅសហរដ្ឋអាមេរិក។

មន្ទីរពេទ្យសម្ព័ន្ធចិនបានទទួលពានរង្វាន់ធំជា「មន្ទីរពេទ្យឆ្លាតវៃប្រចាំឆ្នាំ the Smart Hospital Initiative of the Year」ក្នុងកម្មវិធី 「Healthcare Asia Awards 2023」នៅប្រទេសសិង្ហបូរីក្នុងឆ្នាំនេះ , នៅលើឆាកដ៏សំខាន់មួយដែលទាក់ទាញការចាប់អារម្មណ៍ពីអន្តរជាតិ វាបានបង្ហាញពីភាពជោគជ័យកម្រិតអន្តរជាតិនៃការកសាងមន្ទីរពេទ្យឆ្លាតវៃ បានធ្វើឲ្យ​កេរ្ត៍ឈ្មោះនៃម៉ាក​យីហោ​អន្តរជាតិ​របស់​មន្ទីរពេទ្យ​តៃវ៉ាន់មានភាព​ល្បីរន្ទឺជា​អន្តរជាតិ។

Related Articles

Stay connected with CMUH
How to get to CMUH the map of hospital